Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបញ្ជ្រាបផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំប្រែប្រួលអាកាសធាតុមេគង្គ (ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខាសាលា ពិគ្រោះយោបល់​ថ្នាក់ជាតិ​ស្តីពី ការបញ្ជ្រាប​ផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំ ប្រែប្រួលអាកាសធាតុមេគង្គ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរទន្លេសាប អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីសម្របសម្រួលពីMRCS និងជំនាញការជាតិ។

គោលបំណងនៃសិក្ខាសាលាគឺ៖

- ណែនាំពីផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំប្រែប្រួលអាកាសធាតុមេគង្គ (MASAP) និងសកម្មភាពនៃការបញ្ជ្រាប MASAP នៅថ្នាក់ជាតិ

- ពិភាក្សា និងផ្តល់យោបល់អំពី ការកំណត់អត្តសញ្ញាណនៃសកម្មភាពអាកាសធាតុ សកម្មភាពអាទិភាពនានាស្នើឡើង

- ពិភាក្សា និងផ្តល់យោបល់លើជំហានសំខាន់ៗ សម្រាប់អនុវត្តន៍នាពេលខាងមុខ សកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងជ្រើសរើសយកសម្រាប់បញ្ជ្រាប MASAP ទៅក្នុងផែនការ នៃការរួមចំណែកប្តេជ្ញាអនុវត្តន៍នៅថ្នាក់ជាតិ៕