Developed by Khmer Focus
សិក្ខាសាលាជាតិស្ដីពី ការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តឆ្នាំ២០១៩ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការ​រង និង​លោក សាខុន ប៉ូរី អនុ​ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម​សិក្ខាសាលាជាតិ​ស្ដីពី ការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩​ ស្ដីពី​ ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា​ ២០១៦-២០៣០​ ដែលរៀបចំឡើងដោយក្រសួងផែនការ​ សហការជាមួយអង្គការសហប្រជាជាតិ។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិនិត្យ​ ពិភាក្សាលើការរៀបចំរបាយការណ៍នេះ។  របាយការណ៍នេះនឹងត្រូវផ្ញើជូនអង្គការសហប្រជាជាតិ​ នៅមុនដំណាច់ខែមិថុនា​ ឆ្នាំ២០១៩​ និងត្រូវធ្វើសេចក្ដីរាយការណ៍នៅក្នុងវេទិកានយោបាយជាន់ខ្ពស់ស្ដីពី​ ការអភិវឌ្ឍប្រកបដោយចីរភាព​ របស់អង្គការសហប្រជាជាតិ​ នៅក្នុងខែកក្កដា​ ឆ្នាំ២០១៩​ ខាងមុខនេះ៕