សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ចុងក្រោយនៃគម្រោង (ថ្ងៃទី ១៤-១៥ ខែកុម្ភះ ឆ្នាំ២០១៩)
សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ របាយការណ៍ចុងក្រោយនៃគម្រោងកិច្ចសហប្រតិបត្តិការ ដោះដូរបទពិសោធន៍ រវាងបឹងទន្លេសាប ប្រទេសកម្ពុជា និងអាងបឹងសុងក្លា ប្រទេសថៃ ដែលរៀបចំឡើងដោយអាជ្ញាធរទន្លេសាប សហការជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រោមការទ្រទ្រង់ថវិកាដោយធនាគារពិភពលោក តាមរយៈលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយលទ្ធផលគម្រោង និងពិនិត្យបញ្ចប់លើរបាយការណ៍គម្រោង៕