Developed by Khmer Focus
ជួបប្រជុំជាមួយអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩)

ស្ទឹងត្រែង៖ លោក គឹម សីហា អនុប្រធាន​នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមការងារថ្នាក់ជាតិកម្ពុជា និងក្រុមការងារឡាវ នៃគម្រោងគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកឆ្លងដែន រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រមទាំងមន្ត្រីទទួល បន្ទុកគម្រោង នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ទីប្រឹក្សាគម្រោងថ្នាក់តំបន់ (EMC) និងជំនាញការថ្នាក់ជាតិ បានជួបប្រជុំជាមួយអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើសេចក្តីរាយកាណ៍ជូនពីគម្រោងនេះ។ បន្ទាប់មក ក្រុមការងារទាំងពីរ បានធ្វើទស្សនៈកិច្ចនៅសហគមន៍នេសាទ រ៉ាមសា ដើម្បីស្វែងយល់ពីការនេសាទ ការគ្រប់គ្រង និងការអភិរក្សជីវចម្រុះ៕