Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ (ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ បានដឹកនាំ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ដើម្បីពិនិត្យលើសេចក្តីព្រាងចំណាត់ថ្នាក់នាវា និងការរៀបចំផែនការចំណាត់ថ្នាក់ផ្លូវទឹក នៅកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង​ ស្ថាប័នពាក់ព័ន្ធ​។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) បង្ហាញជូនក្រសួង ស្ថាប័នពាក់ព័ន្ធ អំពីវឌ្ឍនភាពការងាររៀបចំចំណាត់ថ្នាក់នាវា និងសេចក្តីព្រាងចំណាត់ថ្នាក់ផ្លូវទឹក នៅកម្ពុជា (២) ពិភាក្សា និងឯកភាពលើលទ្ធផលចំណាត់ថ្នាក់នាវា និងសំណើគ្រោងប្លង់ចំណាត់ថ្នាក់ផ្លូវទឹក សម្រាប់អាងទន្លេមេគង្គកម្ពុជា និង (៣) រៀបចំផែនការសកម្មភាពសម្រាប់កម្ពុជា ជាផ្នែកនៃចំណាត់ថ្នាក់ផ្លូវទឹក ក្នុងអាងទន្លេមេគង្គ ភាគខាងក្រោម៕