Developed by Khmer Focus
សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការសិក្សាពីទឹក ស្បៀង និងថាមពល (ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩)

វៀងច័ន្ទ៖ លោក សួស ប៊ុនថន អនុប្រធាននាយកដ្ឋាន និងលោក ទុន ច័ន្ទជីវ័ន មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផែនការ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ នៃគណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្រ្តី​តំណាង​មក​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម រដ្ឋបាលជលផល និងក្រសួងរ៉ែ និងថាមពល បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការសិក្សាពីទឹក ស្បៀង និងថាមពល ក្នុងអាងទន្លេសេសាន ស្រែពក និងសេកុង (3S) ដែលរៀបចំឡើងដោយ លេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ សហការជាមួយ IUCN។ សិក្ខាសាលានេះ មានការចូលរួមពីបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ថៃ វៀតណាម ដោយអវត្តមានប្រទេសឡាវ) មន្រ្តី MRC និងមន្រ្តី IUCN។

គោលបំណង នៃសិក្ខាសាលាគឺដើម្បី (១) ពិនិត្យ និងពិភាក្សាពីនីតិវិធីដែលបានប្រើប្រាស់ដោយ IUCN ដើម្បីរៀបចំរបាយការណ៍វាយតម្លៃតំបន់ 3S (២) ផ្តល់អនុសាសន៍ទាក់ទងទៅនឹងចំណុចសំខាន់ៗចំនួន៣ គឺ ការគ្រប់គ្រងទឹក ឱកាសតំបន់ដែលមានថាមពលប្រើប្រាស់ និងផែនការវិនិយោគ និង (៣) ពិភាក្សាពីកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងគណៈកម្មការទន្លេមេគង្គ និង IUCN៕