Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន (ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានដឹកនាំ​កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន ដោយផ្តល់អទិភាពលើធនធានបរិស្ថានក្នុងអាងទន្លេ ដោយមានអ្នកចូលរួមមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងបរិស្ថាន រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន​​ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអ្នកជំនាញការថ្នាក់ជាតិ។

គោលបំណងនៃកិច្ចប្រជុំ៖

(១) ផ្តល់នូវទិដ្ឋភាពទូទៅនៃរបាយការណ៍ទី២ ដែលរួមមានវិធីសាស្រ្ត សេចក្តីសង្ខេបនៃធនធានបរិស្ថានថ្នាក់ជាតិ និងសេចក្តីសង្ខេបពីធនធានបរិស្ថានថ្នាក់តំបន់

(២) ពិនិត្យ និងពិភាក្សាអំពីលក្ខណៈវិនិច្ឆ័យសម្រាប់ជ្រើសរើសធនធានបរិស្ថានជាអាទិភាព

(៣) ពិនិត្យ និងពិភាក្សាលើធនធានបរិស្ថានថ្នាក់ជាតិទាំង ១០កន្លែង ដែលបានស្នើ និងជ្រើសយក ធនធានបរិស្ថាន ២ ឬ ៣កន្លែង សម្រាប់ដាក់យុទ្ធសាស្ត្រ SBEM និង

(៤) ពិភាក្សាលើជំហានបន្ទាប់ សម្រាប់ដំណើរការរៀបចំយុទ្ធសាស្ត្រ SBEM៕