ឈាងម៉ៃ៖ លោក ងួន វិចិត្រ អនុប្រធាននាយកដ្ឋាន និងលោក ឡាយ វុទ្ធី មន្ត្រីបច្ចេកទេស នាយកដ្ឋានបណ្ដាគម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីតំណាងមកពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យដាយអាតូម (Diatom) ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រី MRCS និងសាស្ត្រាចារ្យនៃសកលវិទ្យាល័យឈាងម៉ៃរ៉ាច់ចាផាត់។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ៖ ១. ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍តាមដានសុខភាពអេកូឡូស៊ីទន្លេឆ្នាំ២០១៧ និង ២. បណ្តុះបណ្តាលទៅលើវិធីសាស្ត្រពិនិត្យដាអាតូម (Diatom) រួមមានការចុះយកសំណាក ការរក្សាទុក ដំណើរការក្នុងមន្ទីរពិសោធន៍ ការគណនាចំនួន និងការរៀបចំរបាយការណ៍៕