Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ លើការពិនត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព​យុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី ប្រកបដោយ​និរន្តរភាព (SHDS) ដោយមានអ្នកចូលរួម​មកពីតំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គិសនីកម្ពុជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអ្នកជំនាញការថ្នាក់ជាតិ។

គោលបំណងនៃកិច្ចប្រជុំ៖

(១)- បង្ហាញអំពីការវាយតម្លៃលម្អិតលើភាព ផលខាត-ចំណេញ ពីការសិក្សានៃជម្រើស (Pathways)

(២)- ពង្រឹងសមត្ថភាពលើការវាយតម្លៃជម្រើស រួមទាំងផលប៉ះពាល់នៃការផ្លាស់ប្តូរចំពោះការសន្មត់

(៣)- បង្ហាញអំពីផលប៉ះពាល់នៃការវិភាគជម្រើសសម្រាប់ផែនការវារីអគ្គិសនី និង

(៤)- ពិនិត្យ និងពិភាក្សាអំពីលទ្ធផលដែលទទួលបានពីគោលនយោបាយ និងសកម្មភាពយុទ្ធសាស្រ្តដែលមានសក្តានុពល សម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គីសនីប្រកបដោយនិរន្តរភាព៕