សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាបិទបញ្ចប់គម្រោង កិច្ចសហប្រតិបត្តិការ រវាងបឹងទន្លេសាប ប្រទេសកម្ពុជា និងអាងសុងក្លា ប្រទេសថៃ ដើម្បីផ្សព្វផ្សាយ ចែករំលែកនូវរបកគំហើញ និងការគ្រប់គ្រងបឹង ទៅអ្នកពាក់ព័ន្ធនានា ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីជីវភាពរស់នៅ នៅក្នុងសហគមន៍។
សមិទ្ធផលនៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងបឹងទន្លេសាប ប្រទេសកម្ពុជា និងអាងសុងក្លា ប្រទេសថៃរួមមាន៖
- ខ្សែរវីដេអូខ្លី ចំនួន ៣ ទាក់ទងនិងការប្រែប្រួលអាកាសធាតុ ការនេសាទ និងការចូលរួមរបស់ស្ត្រី
- សេចក្ដីព្រាងរបាយកាណ៍រួម លើការអនុវត្តគម្រោងសាកល្បង
- របាយកាណ៍ស្ដីពីជីវភាពរស់នៅរបស់សហគមន៍
- របាយកាណ៍ស្ដីពីអភិបាលកិច្ច និងនិរន្តរភាពបឹង និង
- សៀវភៅកម្រងផែនទី៕