Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការរៀបចំធ្វើផែនការអភិវឌ្ឍន៍ទីក្រុង ធន់នឹងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ២០១៩)

បាត់ដំបង៖ លោក ស៊ិន សំណាង ប្រធាន​នាយកដ្ឋានបុគ្គលិក និង​អភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការរៀបចំធ្វើផែនការអភិវឌ្ឍន៍ទីក្រុង ធន់នឹងការប្រែប្រួលអាកាសធាតុ ដោយអនុវត្តន៍តាមឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត ធន់នឹងការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចិរភាព នៃក្រសួងបរិស្ថាន។

សិក្ខាសាលាបណ្តុះបណ្តាលនេះ​ មានគោលបំណងដូចខាងក្រោម៖

(១). ពង្រឹងចំណេះដឹង និងជំនាញលើការរៀបចំធ្វើផែនការអភិវឌ្ឍន៍ទីក្រុង ធន់នឹងការប្រែប្រួលអាកាសធាតុ

(២). បង្ហាញ និងកសាងសមត្ថភាពលើការអនុវត្តឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត ធន់នឹងការប្រែប្រួលអាកាសធាតុ ដែលជួយគាំទ្រដល់ការធ្វើសមាហរន្តកម្ម ការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំធ្វើផែនការអភិវឌ្ឍន៍ទីក្រុង និង

(៣). ប្រមូលធាតុចូល និងយោបល់ស្ថាបនា ដើម្បីកែលម្អឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត ធន់នឹងការប្រែប្រួលអាកាសធាតុ ពីសិក្ខាកាម៕