Developed by Khmer Focus
កិច្ចប្រជុំលើកទី៤៨ របស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ២០១៩)

វៀតណាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​សមាជិក គណៈកម្មការ​រួម MRC តំណាង​កម្ពុជា បានដឹកនាំប្រតិភូ​កម្ពុជា ដែលមាន​តំណាង​មកពី ក្រសួងធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​​​​ និង​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ ចូលរួមក្នុងកិច្ចប្រជុំលើកទី៤៨ របស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីតំណាងប្រទេសជាសមាជិក​ MRC និងមន្ត្រីលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំដែលមានរយ:ពេលពីរថ្ងៃនេះ បានពិនិត្យ​ ពិភាក្សាលើរបៀបវារ:សំខាន់ៗ និងសម្រេចបានលទ្ធផលដូចតទៅ៖

១- អង្គប្រជុំបានផ្តល់ការណែនាំ និងអនុម័តលើការកែសម្រួលសេចក្តីព្រាងសៀវភៅក្បួនប្រតិបត្តិ​ ចំនួន៣ របស់ MRC ​រួមមាន Human Resources Manual , Administration Manual និង Procurement Manual

២- អង្គប្រជុំបានផ្តល់ការណែនាំ​បន្ថែម និងអនុម័តលើសំណើសំខាន់ៗ​ នៃអនុសាសន៍គន្លឹះ របស់ MTR's Reviews (Operational Review, Strategic Plan Review and Decentralization Review)៖ (ក) យល់ព្រមលើសំណើអញ្ជើញ​តំណាង​ស្ថាប័ន LMWRCC ចិន ក្នុងនាមអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំ​ក្រុមជំនាញការយុទ្ធសាស្ត្រ និងភាពជាដៃគូ របស់គណៈកម្មការទន្លេមេគង្គ​ ផ្អែកតាមករណីចាំបាច់ ( case by case basis) (ខ) យល់ព្រមលើសំណើរៀបចំ Revised RoPs ដោយ បញ្ចូលគ្នាតែមួយផ្នែក JC RoP + MRCS RoP និងដាក់ឆ្លងអនុម័ត JC និង​ Council RoP សម្រាប់ដាក់ជូនក្រុមប្រឹក្សាអនុម័តឆ្នាំ2020 (គ) យល់ព្រមលើសំណើប្តូរឈ្មោះ RFMMC ទៅជា Regional Flood and Drought Management Center និង (ឃ) យល់ព្រមលើសំណើប្តូរ Annual Work Plan ទៅជា Multi-Year Work Plan ចាប់ផ្តើមក្នុងផែនការយុទ្ធសាស្ត្រ 2021-2030។

៣- អង្គប្រជុំបានកត់ត្រា​លើវឌ្ឍនភាពនៃរបាយការណ៍ស្ថានភាពអាងទន្លេ (SOBR 2018) ជាឯកសារយោងបច្ចេកទេស​ សម្រាប់បោះពុម្ពផ្សព្វផ្សាយចែកជូន និងយល់ព្រមលើសំណើរបស់លេខាធិការដ្ឋាន MRC សម្រាប់ការងារបន្ត​ មានការរៀបចំបោះពុម្ព​​ SOBR 2018 (ជាភាសាអង់គ្លេស + ភាសាប្រទេសជាសមាជិក) និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅថ្នាក់ជាតិ

៤- អង្គប្រជុំបានយល់ព្រមលើឯកសារក្របខណ្ឌសូចនាកររបស់គណៈកម្មការទន្លេមេគង្គ ជំហានទី១ ( MRC Indicator Framework " MRC-IF) Batch 1 និងជម្រុញឱ្យលេខាធិការដ្ឋាន MRC រៀបចំ​​ MRC-IF Batch 2

៥- អង្គប្រជុំបានយល់ព្រមលើសំណើរបស់លេខាធិការដ្ឋាន ចំពោះតម្រូវការថវិកាសម្រាប់ផ្តួចផ្តើមសិក្សា និងការបញ្ចប់ផែនការ Flood Management និងរៀបចំសំណើថវិកាយកទៅពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការថវិការបស់ MRC នៅខែមិថុនា ខាងមុខ

៦- អង្គប្រជុំបានកត់ត្រាលើវឌ្ឍនភាពនៃការអនុវត្តនីតិវិធីនៃការជូនដំណឹង ពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង PNPCA និង​ MRC Joint Platform , ការរៀបចំ Hand Book on Understanding Mekong Agreement 1995 and MRC Procedure និងឯកភាពលើ ToR របស់ Joint Planform និង

៧- អង្គប្រជុំបានកត់ត្រានូវការរាយការណ៍របស់លេខាធិការដ្ឋាន MRC អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ ដៃគូសន្ទនា និងដៃគូ​ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបានយល់ព្រមលើការកែសម្រួលឯកសារ MOU រវាង MRCS និង Langcang-Mekong Water Resources Cooperation Centre៕