Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញការផ្នែកគ្រប់គ្រងបរិស្ថាន (EMEG) ថ្នាក់តំបន់ស្តីពី ការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន (ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩)

ហាណូយ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំ​ក្រុមជំនាញការផ្នែកគ្រប់គ្រងបរិស្ថាន (EMEG) ថ្នាក់តំបន់​ស្តីពី ការរៀបចំសេចក្តីព្រាង យុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន ដោយផ្តល់អាទិភាពលើធនធានបរិស្ថាន ក្នុងអាងទន្លេ (SBEM) ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ អង្គការ IUCN និងជំនាញការអន្តរជាតិ។ ដោយឡែកមន្ត្រីកម្ពុជាមានចំនួន ០៥រូប ដែលអញ្ជើញមកពីតំណាងក្រសួងពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន រដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

លទ្ធផលនៃកិច្ចប្រជុំ៖

១- បានពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍លក្ខណៈវិនិច្ឆ័យ សម្រាប់ជ្រើសរើសទ្រព្យសម្បត្តិបរិស្ថាន ដែលបានកំណត់ជាអាទិភាព ព្រមទាំងបញ្ជីទ្រព្យសម្បត្តិបរិស្ថាន ដែលបានកំណត់ជាអាទិភាពលើសារៈសំខាន់កម្រិតតំបន់អាងទន្លេមេគង្គក្រោម

២- បានបង្ហាញករណីសិក្សាអំពីអភិក្រមមួយចំនួនដូចជា ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងតំបន់ការពារធម្មជាតិឆ្លងដែន សម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិបរិស្ថាន ព្រមទាំងផែនការសកម្មភាពបន្ត

៣- បានពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍បឋមនៃ SBEM និង

៤- បានពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពបន្ត សម្រាប់កែលម្អសេចក្ដីព្រាងរបាយការណ៍នៃ SBEM៕