ភ្នំពេញ៖ លោកស្រី សូ សុខា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងយេនឌ័រ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យធនធានទឹក បច្ចុប្បន្នកម្មឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្រុមការងារបច្ចេកទេសយេនឌ័រ នៃនាយកដ្ឋានក្រោមឱវាទក្រសួង។
គោលបំណងសំខាន់ៗនៃសិក្ខាសាលាគឺ៖
១- ស្វែងយល់ពីស្ថានភាពយេនឌ័រ
២- ជម្រាបជូនពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យធនធានទឹក បច្ចុប្បន្នកម្ម២០១៩-២០២៣ និង
៣- ពិភាក្សា និងទទួលយកអនុសាសន៍ស្តីពី ដំណើរការគាំទ្រផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ពាក់ព័ន្ធនឹងការងារជំនាញនៅថ្នាក់ជាតិ រាជធានីខេត្តឱ្យមានប្រសិទ្ធភាព៕