Developed by Khmer Focus
សិក្ខាសាលាស្តីពី ការគ្រប់គ្រងអាងទន្លេ និងឆ្នេរសមុទ្រនៅកម្ពុជា (ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមធ្វើបទបង្ហាញលើប្រធានបទ ទស្សនៈនៃការអភិវឌ្ឍអាងទន្លេ ផ្អែកតាមវិធីសាស្រ្តគ្រប់គ្រងធនធានទឹកចម្រុះ ក្នុងក្របខ័ណ្ឌ​គណៈ​កម្មការ​ទន្លេមេគង្គ នៅក្នុងអង្គសិក្ខាសាលាស្តីពី ការគ្រប់គ្រងអាងទន្លេ និងឆ្នេរសមុទ្រនៅកម្ពុជា ដែលសហការរៀបចំដោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីបណ្តាមន្រ្តីមកពីស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ និងនិស្សិត។

សិក្ខាសាលា បានផ្តល់ឱកាសជាពិសេសជូន និស្សិត ទទួលបានចំណេះដឹង បទពិសោធន៍ និងព័ត៌មាន តាមរយៈបទបង្ហាញរបស់វគ្មឹន ក្នុងបរិបទកិច្ចការស្រាវជ្រាវ បរិស្ថាន និងទន្លេមេគង្គ លើការងារអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពយល់ដឹង លើផលវិបាក ការព្រួយបារម្ភ ហានីភ័យ និងការគម្រាមកំហែងផ្សេងៗ ពីការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ។ និស្សិត បានទទួលឱកាសស្វែងយល់ក្នុងកិច្ចការសិក្សា ស្រាវជ្រាវរបស់ខ្លួន យល់ដឹកកាន់តែច្បាស់នូវក្របខ័ណ្ឌគតិយុត្តិ ការងារប្រតិបត្តិរបស់ស្ថាប័ន ជាពិសេស ការងារគ្រប់គ្រងឆ្នេរសមុទ្រ និងការងាររបស់គណៈកម្មការទន្លេមេគង្គ លើការកសាងផែនការអភិវឌ្ឍន៍ គ្រប់គ្រង អភិរក្ស និងការងារធនធានធម្មជាតិ ផ្អែកតាមគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ៕