កិច្ចប្រជុំសម្របសម្រួលការងារលើកទី៣ ផ្នែកគ្រប់គ្រងបរិស្ថាន (ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩)
សៀមរាប៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំសម្របសម្រួលការងារលើកទី៣ ផ្នែកគ្រប់គ្រងបរិស្ថាន ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ ចំពោះសមាសភាពចូលរួមពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានលោក សុខ ខុម ប្រធាននាយកដ្ឋាន លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន និងលោក ឡាយ វុទ្ធី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋាន បណ្តាគម្រោង និងកម្មវិធី។
លទ្ធផលនៃកិច្ចប្រជុំ៖ ១)- បានពិនិត្យទៅលើវឌ្ឍនភាពការងារ និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨ ២)- បានពិភាក្សា និងឯកភាពលើផែនការសកម្មភាពឆ្នាំ២០១៩ (កក្កដា-ធ្នូ) និងពង្រឹងកិច្ចសហប្រតិបត្តិការ និង ៣)- បានពិនិត្យទៅលើការសម្របសម្រួល រវាងក្រុមការងារថ្នាក់តំបន់ និងថ្នាក់ជាតិ៕