សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការរៀបចំលំហូរសម្រាប់សន្តិសុខទឹក ស្បៀង និងថាមពល (ថ្ងៃទី ១០-១១ ខែកក្កដា ឆ្នាំ២០១៩)
សៀមរាប៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានសហការជាមួយសកលវិទ្យាល័យរដ្ឋអារីសូណា (ASU) រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការរៀបចំលំហូរសម្រាប់សន្តិសុខទឹក ស្បៀង និងថាមពល ក្នុងអាងទន្លេមេគង្គក្រោម ដោយមានការចូលរួមពីប្រទេសសមាជិក MRC មន្ត្រីលេខាធិការដ្ឋាន MRC និងសាស្ត្រាចារ្យនៃសកលវិទ្យាល័យ ASU។ សិក្ខាសាលានេះបានពិនិត្យ និងពិភាក្សាលើគម្រោងជីវភាពប្រកបដោយនិរន្តរភាព នៃអាងទន្លេមេគង្គ របស់សកលវិទ្យាល័យ ASU ដោយគម្រោងនេះស្នើសុំកិច្ចសហការពីបណ្តាប្រទេសជាសមាជិក ជាពិសេសទៅលើផ្នែកទិន្នន័យ និងគោលនយោបាយក្នុងការគ្រប់គ្រងរបស់ប្រទេសក្នុងតំបន់អាងទន្លេមេគង្គ៕