Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើកទី២ ស្តីពី យន្តការសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩)

បាងកក៖ លោក គឹម សីហា អនុប្រធាន​នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមជាមួយមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ លើកទី២ ស្តីពី យន្តការសហប្រតិបត្តិការឆ្លងដែន លើការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ដែលរៀបចំដោយវិទ្យាស្ថានមេគង្គ សហការជាមួយ ការិយាល័យ គ្រប់គ្រងធនធានទឹករបស់ប្រទេសថៃ ដោយមានការចូលរួមពី ៦ប្រទេស ដែលជាសមាជិកមេគង្គ-ឡាងឆាង និងមន្ត្រី MRCS។

លទ្ធផលកិច្ចប្រជុំ៖

- អង្គប្រជុំបានពិនិត្យ និងបានកែសម្រួលលើសេចក្តីព្រាងអនុសាសន៍ សម្រាប់គម្រោង ដែលបានធ្វើឡើងនៅកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើកទី១ ដើម្បីឱ្យស្របតាមស្ថានភាព និងតម្រូវការក្នុងតំបន់ និងលើកកម្ពស់យន្តការចែករំលែកទិន្នន័យទំនប់វារីអគ្គិសនី ដើម្បីកាត់បន្ថយគ្រោះហានិភ័យ ដែលបណ្តាលមកពីគ្រោះទឹកជនន់ គ្រោះរាំងស្ងួត និងការប្រែប្រួល កម្រិតកម្ពស់ទឹក

- អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់ បញ្ចប់លើឯកសារព្រាងចុងក្រោយ នៃគម្រោង ដើម្បីក្រុម ការងារបច្ចេកទេសរបស់ថៃ ដាក់ជូនទៅការិយាល័យធនធានទឹកជាតិរបស់ថៃ និងវិទ្យាស្ថានមេគង្គ ពិនិត្យ និងសម្រេច៕