Developed by Khmer Focus
វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពី ការប្រើប្រាស់ ម៉ូដែល iSIS (ថ្ងៃទី ១៣-១៤ ខែសីហា ឆ្នាំ២០១៩)

ភ្នំពេញ៖ គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានរៀបចំ​វគ្គបណ្ដុះបណ្ដាល​ថ្នាក់ជាតិ លើកទី២ ស្ដីពី ការប្រើប្រាស់ ម៉ូដែល iSIS របស់គណៈកម្មការ​ទន្លេមេគង្គ ដោយមានការចូលរួមពី​ក្រុមការងារ ម៉ូដែល ថ្នាក់ជាតិ​មកពីក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ដើម្បីពង្រឹងសមត្ថភាពជំនាញផ្នែក ម៉ូដែល iSIS ដល់ក្រុមការងារ ម៉ូដែល ថ្នាក់ជាតិ ការវិភាគ វាយតម្លៃ ដោយប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព និងការយល់ដឹងអំពី លទ្ធផល សម្រាប់ការប្រើប្រាស់ទឹក៕