វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពថ្នាក់អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួម លើកទី៤៩ នៃគណៈកម្មការទន្លេមេគង្គ និងកិច្ចប្រជុំដៃគូសន្ទនាជាមួយ ចិន និងមីយ៉ាន់ម៉ា លើកទី២៣ ដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) ដៃគូសន្ទនា ចិន និងមីយ៉ាន់ម៉ា និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារ:សំខាន់ៗមានដូចខាងក្រោម៖
១- របាយការណ៍វឌ្ឍនភាព នៃការអនុវត្តការងាររបស់លេខាធិការដ្ឋាន MRC ក្នុងរយ:ពេល ៦ខែដើមឆ្នាំ២០១៩ និងរបាយការណ៍ស្តីពី វឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍សៀមរាប
២- របាយការណ៍វឌ្ឍនភាព នៃការអនុវត្តបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រអាង (២០១៦-២០២០) រួមទាំងគម្រោងរួម (Joint Project) និងផែនការចង្អុលថ្នាក់ជាតិ NIPs ២០១៦-២០២០។ ការអនុវត្តនីតិវិធីទាំង ៥ របស់ MRC ផែនការសកម្មភាពរួម (Joint Action Plans, MRC Joint Environmental Monitoring និង re-invigoration of MRC data and Information)
៣- ជម្រាបជូនផែនទីបង្ហាញផ្លូវសម្រាប់ MRC ចូលរួមជា regional accredited entity to climate fund (Adaptation Fund and Green Climate Fund)
៤- របាយការណ៍វឌ្ឍនភាពស្តីពី កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងក្របខណ្ឌ MRC
៥- របាយការណ៍វឌ្ឍនភាពស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) និងការស្នើសុំផ្តល់ការណែនាំអំពី វិស័យសហប្រតិបត្តិការរវាង MRC និងដៃគូសន្ទនា ចិន និងមីយ៉ាន់ម៉ា
៦- សំណើសុំការអនុម័តលើ updated PDG2018 សម្រាប់ទំនប់វារីអគ្គិសនីលើទន្លេមេ ក្នុងអាងទន្លេមេគង្គភាគខាងក្រោម និងសំណើសុំការអនុម័ត Drought Management Strategy 2020-2025៕