Developed by Khmer Focus
វេទិកាយេនឌ័រ និងការផ្សព្វផ្សាយអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩)

ភ្នំពេញ៖ លោកស្រី សូ សុខា អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​ក្រុមការងារ​យេនឌ័រ នៃគណៈ​កម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួមវេទិកាយេនឌ័រ និងការ​ផ្សព្វផ្សាយ​អនុសញ្ញា​ស្តីពី ការលុបបំបាត់​រាល់​ទម្រង់​នៃការ​រើសអើងប្រឆាំងនឹងនារីភេទ ជូនដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោម​ឱវាទក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងធនធានទឹក និងឧតុនិយម ដែលសហការរៀបចំដោយ ក្រុមការងារយេនឌ័រ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប ក្រោមការឧបត្ថម្ភគាំទ្រថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា៕