Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបញ្ជ្រាបផែនការយុទ្ធសាស្ត្រសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រែយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំ​កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​តំបន់ស្តីពី ការបញ្ជ្រាបផែនការយុទ្ធសាស្ត្រ​សកម្មភាព​បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (MASAP) នៅថ្នាក់ជាតិ និងថ្នាក់តំបន់ ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គទាំងបួនគឺ កម្ពុជា ឡាវ ថៃ និងវៀតណាម បុគ្គលិក និងជំនាញការអន្តរជាតិ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ៖

១. រាយការណ៍អំពីលទ្ធផលនៃការបញ្ជ្រាប MASAP នៅថ្នាក់ជាតិ ជំហានទី១

២. ពិភាក្សាពីវឌ្ឍនភាព និងប្រមូលមតិយោបល់នានា សម្រាប់កិច្ចការបន្តក្នុងជំហានទី២

៣. ធ្វើការណែនាំ ឬបង្ហាញជូនអំពីការបញ្ជ្រាប MASAP នៅថ្នាក់តំបន់

៤. ពិភាក្សាពីវឌ្ឍនភាព និងប្រមូលមតិយោបល់នានា លើសេចក្តីព្រាង សេចក្តីសង្ខេបគោលនយោបាយស្តីពី ការបញ្ជ្រាប MASAP ទៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេបច្ចុប្បន្នភាព

៥. ពិភាក្សាពីវឌ្ឍនភាព និងប្រមូលមតិយោបល់នានា លើសេចក្តីព្រាង សេចក្តីសង្ខេបគោលនយោបាយស្តីពី ផែនការសកម្មភាពដោយផ្អែកលើគម្រោងនៃយុទ្ធសាស្រ្តគ្រប់គ្រងជលផលក្នុងទូទាំងអាងទន្លេ និង

៦. ពិភាក្សាពីវឌ្ឍនភាព និងប្រមូលមតិយោបល់នានា លើសេចក្តីព្រាង សេចក្តីសង្ខេបគោលនយោបាយស្តីពី យុទ្ធសាស្រ្តគ្រប់គ្រង និងកែលម្អផលប៉ះពាល់នៃគ្រោះទឹកជំនន់៕