ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ដែលមានមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ តាមប្រព័ន្ធ Cisco Webex Meetings ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងចុងក្រោយឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេ (BDS) ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ (SP) ២០២១-២០២៥ របស់គណៈកម្មការទន្លេមេគង្គ។
កិច្ចប្រជុំថ្នាក់តំបន់តាមប្រព័ន្ធ Cisco Webex Meetings នេះ ប្រព្រឹត្តទៅជាមួយក្រុមការងារនៃប្រទេសជាសមាជិក MRC ដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់ MRC និងក្រុមការងារលេខាធិការដ្ឋាន MRC៕