កិច្ចសំភាសន៍ជាមួយលោកស្រី Mia Hyun ទីប្រឹក្សាផ្នែកយេនឌ័រ នៃអង្គការមូលនីធិអាស៊ី (ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុងកិច្ចសំភាសន៍តាមប្រព័ន្ធ VDO Conference ជាមួយលោកស្រី Mia Hyun ទីប្រឹក្សាផ្នែកយេនឌ័រ នៃអង្គការមូលនីធិអាស៊ី (The Asia Foundation) ប្រចាំនៅប្រទេសសឹង្ហបុរី ដោយជំនួបពិភាក្សានេះ បានផ្តោតលើបញ្ហាសមភាពយេនឌ័រ និងបរិយាប័នសង្គម ក្នុងតំបន់ទន្លេមេគង្គ ការស្វែងយល់ពីតម្រូវការ និងអាទិភាពនៃយេនឌ័រ និងក្រុមងាយរងគ្រោះ និងអ្នកពាក់ព័ន្ធដទៃទៀត នៅក្នុងផែនការ និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធមានជាអាទិ៍ គម្រោងទំនប់វារីអគ្គិសនី និងដំណើរការនៅក្នុងការកំណត់ស្តង់ដារ និងការស្នើសុំគម្រោង៕