ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការតាមដានធារទឹក និងកករដី តាមរយៈ (Video Conference) ដោយមានការចូលរួមពីមន្ត្រីក្រុមការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃវគ្គបណ្តុះបណ្តាល៖
១. ដើម្បីពង្រីកការយល់ដឹងលើការវិភាគរកកំហាប់កករដីក្នុងមន្ទីរពិសោធន៍ វិធីសាស្រ្តយកសំណាកទឹក និងសំណាកដីនៅបាតទន្លេ និងការប្រើប្រាស់ឧបករណ៍វាស់ធារទឹកនៅទីវាល
២. ដើម្បីឱ្យស្គាល់នូវឧបករណ៍ត្រួតពិនិត្យថ្មីៗ និងការពន្យល់ដោយគ្រូជំនាញក្នុងពេលប្រតិបត្តិការ តាមរយៈការបង្ហាញ វីដេអូឃ្លឹប និង
៣. ការគ្រប់គ្រងទិន្នន័យតាមរបៀបសាមញ្ញ និងប្រើប្រាស់ទម្រង់របាយការណ៍ដែលបានកំណត់ដោយ (JEM Programme)៕