Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិស្តីពី ការប្រើប្រាស់ប្រព័ន្ធព្យាករណ៍ទឹកជំនន់ (ថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ២០២០)

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសថ្នាក់​ជាតិស្តីពី ការប្រើប្រាស់ប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងគោលការណ៍ណែនាំទឹកជំនន់ដោយសារទឹកភ្លៀងរបស់ MRC ដោយមានការចូលរួមពីមន្ត្រីជំនាញមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រូឧទ្ទេសនាមមកពីមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតប្រចាំតំបន់ នៃគណៈកម្មការទន្លេមេគង្គ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ណែនាំអំពីលក្ខណៈបច្ចេកទេស នៃការព្យាករណ៍ទឹកជំនន់ និងគោលការណ៍ណែនាំអំពី ការព្យាករណ៍ទឹកជំនន់ដោយសារទឹកភ្លៀង (២) ពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធទាក់ទងនឹងប្រព័ន្ធជូនដំណឹងជាមុនអំពីទឹកជំនន់ និងគោលការណ៍ណែនាំអំពីទឹកជំនន់ដោយសារទឹកភ្លៀង ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការងារសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕