Developed by Khmer Focus
កិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លោក គឹម សីហា អនុប្រធាន​នាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការ​អន្តរ​ជាតិ បានចូ​រួម​កិច្ចប្រជុំអន្តរក្រសួង កម្រិត​នយោ​បាយ ដើម្បី​ពិនិត្យ និង​ផ្តល់ការឯកភាព​លើ​សេចក្តីព្រាង​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ២០១៩ នៃ​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ២០១៦-២០៣០។ កិច្ចប្រជុំនេះមានការចូលរួមផងដែរពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងផ្នែកឯកជន។

លទ្ធផលនៃកិច្ចប្រជុំគឺ អង្គប្រជុំបានជ្រាបពីវឌ្ឍនភាព និងសមិទ្ធិផលដែលសម្រេចបាន ពីការខិតខំប្រឹងប្រែងបំពេញកិច្ចការងារកន្លងមក របស់ក្រសួង ស្ថាប័ននីមួយៗ និងបានពិនិត្យ កែសម្រួលពាក្យពេចន៍ បំពេញបន្ថែម លើចំនុចខ្វះខាតមួយចំនួន និងផ្តល់គំនិតល្អៗ ក្នុងការរៀបចំសូចនាករ និងទិន្នន័យ តាមក្រសួងសាមីនីមួយៗ។ អង្គប្រជុំបានផ្តល់ការគាំទ្រ និងឯកភាពលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩នេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ នៅក្នុងគោលដៅទី៦ ក្រសួងធនធានទឹក និងឧតុនិយម បានស្នើសុំកែសម្រួល និងបន្ថែមនូវខ្លឹមសារបច្ចេកទេស រីឯគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានស្នើឱ្យធ្វើការកែសម្រួលខ្លឹមសារក្នុង កថាខណ្ឌទី១ នៃបញ្ហាប្រឈម៕