Developed by Khmer Focus
កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងទិសដៅការងារក្នុងឆមាសទី២ ឆ្នាំ២០២០ (ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព​ការងារ ក្នុងឆមាសទី១ និងទិសដៅការងារក្នុងឆមាសទី២ ឆ្នាំ២០២០ របស់​អគ្គលេខាធិការ​ដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពី​អគ្គលេខាធិការ អគ្គលេខាធិការ​រង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រោមឱវាទទាំងអស់។

កិច្ចប្រជុំបានប្រព្រឹត្តិទៅតាមរបៀបវារ:សំខាន់ៗ ដូចខាងក្រោម៖

១. ការបង្ហាញជូនអំពីការងាររបស់​ គ.ជ.ទ.ម.ក ចូលរួមអនុវត្តន៍ SDGs កម្ពុជា ចែករំលែកការយល់ដឹង ដោយ ឯ.ឧ​ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ទ.ម.ក

២. សេចក្តីសង្ខេបស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន ក្នុងឆមាសទី១ ឆ្នាំ២០២០ ដោយឯ.ឧ អគ្គលេខាធិការ គ.ជ.ទ.ម.ក

៣. របាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ និងទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ​ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស​ នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី និងលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប

៤. ធ្វើបទបង្ហាញជូនអង្គប្រជុំផងដែរ នូវការងារសំខាន់ៗចំពោះមុខ ដោយឯ.ឧ​ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានផែនការ រួមមាន៖ អំពីវឌ្ឍនភាព​ការរៀបចំផែនការយុទ្ធសាស្ត្រ​២០២១-២០២៥ របស់ គ.ជ.ទ.ម.ក អំពីបច្ចុប្បន្នភាពឯកសារយុទ្ធសាស្ត្រអាង ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ​ MRC ២០២១-២០២៥ អំពីស្ថានភាពជលសាស្ត្របច្ចុប្បន្នក្នុងអាងទន្លេមេគង្គ​ និងអំពីស្ថានភាពគម្រោងអភិវឌ្ឍន៍ក្នុងអាងទន្លេមេគង្គ ក្រោមនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង​ និងបច្ចុប្បន្នភាពនៃដំណើរការពិគ្រោះយោបល់ជាមុន និង

៥. អង្គប្រជុំបានជ្រាបពីសេចក្តីសង្ខេបទិសដៅការងារបន្តក្នុងឆមាសទី២​ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ដែលជម្រាបជូនដោយឯ.ឧ អគ្គលេខាធិការ គ.ជ.ទ.ម.ក៕