Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពបន្ថែមលើការរៀបចំធ្វើរបាយការណ៍ហិរញ្ញវត្ថុ (ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងសមាសភាគទី២ នៃគម្រោង​គ្រប់គ្រងធនធានទឹកចម្រុះមេគង្គ ដំណាក់កាលទី៣ សមាសភាគទី២ បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពបន្ថែមលើការរៀបចំធ្វើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់មន្ត្រីអនុវត្តផ្នែកហិរញ្ញវត្ថុនៅថ្នាក់កណ្តាល និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីមន្ត្រីហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារគម្រោង និងមន្ត្រីមកពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅទាំងបួន នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ ដំណាក់កាលទី៣ សមាសភាគទី២។

គោលបំណងនៃសិក្ខាសាលាគឺ៖

• ជំរុញឱ្យមានការអនុវត្តថវិការជ្ជទេយ្យបានត្រឹមត្រូវ តាមរយៈការបង្រៀនអំពីអនុវត្តកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យជាក់ស្តែងសម្រាប់មន្ត្រីអនុវត្តហិរញ្ញវត្ថុខេត្តទាំង៤

• ណែនាំ និងបង្រៀនពីវិធីសាស្រ្តកិច្ចបើក និងបិទបញ្ជីគណនេយ្យ ដោយអនុលោមតាមសៀវភៅក្បួនគ្រប់គ្រងហិរញ្ញវត្ថុ

• បង្ហាញពីការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំសប្តាហ៍ និងប្រចាំខែ និង

• របៀបគ្រប់គ្រង និងថែរក្សារទ្រព្យសម្បត្តិគម្រោង សម្រាប់មន្ត្រីអនុវត្តហិរញ្ញវត្ថុ នៅខេត្តគោលដៅគម្រោងទាំង៤៕