Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការគ្រប់គ្រង ការកសាងផែនការ និងការអភិវឌ្ឍធនធានទឹក (ថ្ងៃទី ០៣-០៤ ខែកញ្ញា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជាប្រធាន​គ្រប់គ្រងសមាសភាគ​ទី២ នៃ​គម្រោង​គ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់​កាល​ទី៣ បាន​ដឹកនាំ​សិក្ខាសាលាបណ្តុះបណ្តាល​ស្តីពី ការពង្រឹង​សមត្ថភាពស្ថាប័ន ក្នុងការគ្រប់គ្រង ការកសាងផែនការ និងការអភិវឌ្ឍធនធានទឹក សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ សមាសភាគទី២ ដែលមានការចូលរួមពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី មន្ត្រីក្រសួងកិច្ចការនារី  មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីក្រសួងផែនការ មន្ត្រីក្រសួងបរិស្ថាន មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន DHI មន្ត្រីតំណាងធនាគារពិភពលោក និងក្រុមការងារ សមាសភាគទី២ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីពិភាក្សា អំពីតម្រូវការកសាងសមត្ថភាពស្ថាប័ន និងការពង្រឹងសមត្ថភាពមន្រ្តី ដែលចូលរួមអនុវត្តន៍គម្រោង រួមទាំងថ្នាក់ដឹកនាំគម្រោង ក្រុមការងារបច្ចេកទេសទាំង២ក្រុម មន្រ្តីជំនាញតាមខេត្តគោលដៅទាំង៤ អ្នកសម្របសម្រួល និងអ្នកចូលរួមដទៃទៀត ទៅលើអភិបាលកិច្ចទាក់ទងនឹងទឹកនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ស្របតាមទស្សនៈគ្រប់គ្រងធនធានទឹកចម្រុះ៕