Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី១ ស្តីពី ការគ្រប់គ្រងគ្រោះទឹកជំនន់ និងរាំងស្ងួត រវាងប្រទេសកម្ពុជា និងថៃ (ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើក​ទី១ ស្តីពី ការគ្រប់គ្រងគ្រោះទឹកជំនន់ និងរាំងស្ងួត រវាងប្រទេសកម្ពុជា និងថៃ ដោយមានការចូល​រួមពីមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីមកពីគណៈកម្មការទន្លេមេគង្គ និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំរៀបចំធ្វើឡើងគឺ ដើម្បី (១) ពិភាក្សាលើការធ្វើសំណើសុំមូលនិធិ ដើម្បីធ្វើការរៀបចំអនុវត្តគម្រោង (២) បង្ហាញនូវប្រធានបទអាទិភាព សម្រាប់កម្មវិធីកសាងសមត្ថភាព និង (៣) ពិភាក្សាលើផែនការ និងពេលវេលា សម្រាប់ត្រីមាសបន្ទាប់។

ការអនុវត្តគម្រោងក្នុងជហានទី២នេះ ផ្តោតទៅលើការងារសំខាន់ចំនួន៥ គឺ៖ (១) កំណត់ប្រភពមូលនិធិដែលមានសក្តានុពល (២) ពង្រីកការវិភាគស្ថានភាព (៣) ការរៀបចំសំណើមូលនិធិ (៤) ការកសាងសមត្ថភាព សម្រាប់អ្នកពាក់ព័ន្ធសំខាន់ៗ និង (៥) ការចូលរួមអនុវត្តជាក់ស្តែង៕