កំពង់ចាម៖ លោកស្រី សូ សុខា ទីប្រឹក្សា និងកញ្ញា សេង កូឡា មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបញ្ជ្រាបយេនឌ័រ និងកាប្រែប្រួលអាកាសធាតុ ដែលមានការចូលរួមពីក្រុមការងារយេនឌ័រថ្នាក់ជាតិ និងលោកប្រធាន អនុប្រធាន មន្ត្រី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រប្រចាំក្រសួង ក្រសួងធនធានទឹក និងឧតុនិយម។
លទ្ធផលនៃសិក្ខាសាលា៖
១) បានបង្កើនចំណេះដឹងការបញ្ជ្រាបយេនឌ័រ និងការប្រែប្រួលអាកាសធាតុ និងការងារជំនាញមន្រ្តីក្រុមការងារ និងមន្ត្រីបង្គោលយេនឌ័រមន្ទីរធនធានទឹក និងឧតុនិយម
២) បានស្វែងយល់ រៀនសូត្រពីគ្នា ចែករំលែកនូវចំណេះដឹង បទពិសោធន៍ ពីទស្សន:ទាននូវការបញ្ជ្រាបយេនឌ័រក្នុងវិស័យធនធានទឹក និងមានក្រុមពិភាក្សាលើសំនួរ -ចម្លើយ ដើម្បីឆ្លើយតបនឹងការយល់ដឹងរបស់សិក្ខាកាមរួមគ្នា យល់ដឹងពីកត្តាអ្វីខ្លះដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុមកលើស្ត្រី និង
៣) ទទួលបាននូវចំណេះដឹងយេនឌ័រ និងឆ្លុះបញ្ចាំងទៅនឹងការអនុវត្តជាក់ស្តែងនៅសហគមន៍ទឹកឆា ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យធនធាន កសិកម្ម និងវិទ្យាសាស្ត្រនៃកាប្រែប្រួលអាកាសធាតុ និងស្វែងយល់ពីមូលហេតុ ឥទ្ធិពល និងផលប៉ះពាល់ ការបន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបញ្ជ្រាបយេនឌ័នក្នុងកិច្ចអភិវឌ្ឍន៍តាមវិស័យ៕