Developed by Khmer Focus
កិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត របស់អាជ្ញាធរទន្លេសាប (ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០)

ភ្នំពេញ៖ លោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន និង​លោក សាក់ សំអុល មន្រ្តី​នាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ​ពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត របស់អា​ជ្ញាធរទន្លេសាប ដែលដឹកនាំដោយឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងការចូលរួមរបស់មន្រ្តីមកពីក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីអាជ្ញាធរទន្លេសាប។

កិច្ចប្រជុំបានពិនិត្យ និងកែសម្រួលលើខ្លឹមសារនៃផែនការយុទ្ធសាស្ត្រ ២០២១-២០២៥ របស់អាជ្ញាធរទន្លេសាប ដែលមាន ៧ចំណុចធំៗ រួមមាន៖ ១. ស្ថានភាពទូទៅ ២. អាជ្ញាធរទន្លេសាប ៣. បទពិសោធន៍អនុវត្តន៍ផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ ៤. ក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប ២០២១-២០២៥ ៥. ការអនុវត្តផែនការយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប ២០២១-២០២៥ ៦. ថវិកាសម្រាប់ផែនការយុទ្ធសាស្ត្រ និង ៧. តាមដានត្រួតពិនិត្យ និងវាយតម្លៃផែនការយុទ្ធសាស្ត្រ។ បន្ទាប់ពីកែសម្រួលផែនការយុទ្ធសាស្ត្រនេះ អាជ្ញាធរទន្លេសាបនឹងរៀបចំកិច្ចប្រជុំមួយទៀតនៅពេលខាងមុខ៕