Developed by Khmer Focus
សន្និសីទស្តីពី ការបន្សាំការរប្រែប្រួលអាកាសធាតុ (ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូល​រួម​ជា​វាគ្មឹន ក្នុងសន្និសីទស្តីពី ការបន្សាំ​ការរប្រែប្រួលអាកាសធាតុ ដែលរៀបចំដោយវិទ្យាស្ថានព័ត៌មានទំនាក់ទំនង និងបច្ចេកវិទ្យាកូរ៉េ (KICT) បែប Videoconference ក្រោមការដឹកនាំសម្របសម្រួលពីលោក Dr. Hong Ilpyo ទីប្រឹក្សាផ្នែកទឹក នៃវិទ្យាស្ថាន KICT និងមានវាគ្មឹនមកពីប្រទេសចំនួន ៤គឺ ប្រទេសកូរ៉េ (ប្រធានបទ ការប្រែប្រួលអាកាសធាតុ និងយេនឌ័រ) ប្រទេសណេប៉ាល់ (ប្រធានបទ ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកដ៏ឈ្លាសវៃ) ប្រទេសកម្ពុជា (ប្រធានបទ ការបន្សាំអាកាសធាតុ តាមរយៈការពង្រឹងកិច្ចសហការឆ្លងដែន ករណីសិក្សាអាងទន្លេ សេសុង សេសាន និងស្រែពក) និងប្រទេសកាហ្សាក់ស្ថាន (លើប្រធានបទ ប្រជាជននៅតំបន់ Aral Sea ត្រូវតែខ្លាំង បើទោះបីប្រឈមនឹង កូវីដ ១៩)។

សន្និសីទបានពិភាក្សាផុសផុល អំពីលទ្ធភាព និងសមត្ថភាព និងប្រសិទ្ធភាពបន្សាំការប្រែប្រួលអាកាសធាតុក្នុងតំបន់ ប្រទេស និងសហគមន៍ ស្វែងយល់កាន់តែច្បាស់អំពីភាពរងគ្រោះ និងផលប៉ះពាល់យេនឌ័រសេដ្ឋកិច្ច សង្គម និងបរិស្ថាន បរិបទអភិវឌ្ឍន៍អាងទន្លេ ការងារឆ្លងដែន ទឹកជំនន់ទន្លេមេគង្គ ទឹកជំនន់ដោយទឹកភ្លៀង និងព្យុះ ប្រព័ន្ធគ្រប់គ្រងទឹកជំនន់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ទប់ស្កាត់ ឆ្លើយតបផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងកិច្ចការវិនិយោគធនធានទឹកលើការងារបម្រែប្រួលអាកាសធាតុ៕