Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់លើកទី១១ នៃគណៈកម្មការថវិកា របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំមន្ត្រីសម្របសម្រួលការងារកេគង្គ និង​ការចូលរួមពីឯកឧត្តមទីប្រឹក្សា ចូលរួមកិច្ចប្រជុំ​ថ្នាក់តំបន់ នៃគណៈកម្មការថវិកា របស់គណៈ​កម្មការ​ទន្លេមេគង្គ លើកទី១១ តាមរយៈវិដេអូ ដោយមានការចូលរួមពី​សមាជិកគណៈកម្មការថវិកា នៃប្រទេសជាសមាជិក MRC តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមការងារលេខាធិការដ្ឋាន MRC។

ជាលទ្ធផល កិច្ចប្រជុំបាន៖ (១) ពិនិត្យលើស្ថានភាពទូទៅ លើការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងនោះផ្តោតលើថវិកាចំណាយទៅលើការអនុវត្តសកម្មភាពក្នុងរយៈពេល៩ខែ (ខែមករា-កញ្ញា) ឆ្នាំ២០២០ និងគម្រោងថវិកាសម្រាប់គាំទ្រការងារគណៈកម្មការទន្លេមេគង្គនៅឆ្នាំ២០២១-២០២២ (២) ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការការងារឆ្នាំ២០២១-២០២២ តាមអង្គភាពជំនាញទាំង៥ របស់លេខាធិការដ្ឋាន MRC (៣) ផ្តល់យោបល់ និងអនុសាសន៍ដល់លេខាធិការដ្ឋាន MRC លើការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព ជម្រុញការអនុវត្តសកម្មភាពការងារដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសជាសមាជិក និងការកែសម្រួលបញ្ចប់សេចក្តីព្រាងផែនការការងារឆ្នាំ២០២១-២០២២ មុននឹងដាក់ឆ្លងទៅគណៈកម្មាធិការរួម និងក្រុមប្រឹក្សា MRC ពិនិត្យ និងអនុម័តយល់ព្រម នៅចុងឆ្នាំ២០២០ និង (៤) ពិនិត្យ និងឯកភាពលើរបាយការណ៍សវនកម្មផ្ទៃក្នុងឆ្នាំ ២០១៩-២០២០ របស់គណកម្មការទន្លេមេគង្គ៕