Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំគោលការណ៍បច្ចេកទេស សម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រី (ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​ជាតិស្តីពី ការរៀបចំគោលការណ៍បច្ចេកទេស សម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទី​ជម្រកត្រីសំខាន់ៗ ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយមានការចូលរួមពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង​បរិស្ថាន អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ជាលទ្ធផលកិច្ចប្រជុំបាន៖

១. យល់ដឹង និងឯកភាពលើការណែនាំសេចក្តីព្រាងគោលការណ៍បច្ចេកទេស សម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រីសំខាន់ៗ ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដល់ស្ថាប័នពាក់ព័ន្ធ និង

២. ទទួលធាតុចូលសំខាន់ៗ ដើម្បីឱ្យគោលការណ៍បច្ចេកទេសសម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រីសំខាន់ៗ ក្នុងអាងទន្លេមេគង្គភាគខាងក្រោម មានភាពប្រសើរ៕