Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារបច្ចេកទេសជលផល (ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯក​ឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​ងារ PNPCA JCWG សម្រាប់​កម្ពុជា បាន​ចូល​រួម​កិច្ចប្រជុំ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ជល​ផល (TWGFi) ក្រោម​អធិបតីភាព​ឯកឧត្តម អេង ជាសាន ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក Aymeric  ROUSSEL, EU Attaché ប្រចាំ​នៅ​កម្ពុជា និងការចូលរួមមកពីរដ្ឋបាលជលផល សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា និងតំណាងបណ្តាអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធជាច្រើនទៀត។ អង្គប្រជុំបានស្តាប់ និងពិភាក្សាលើប្រធានបទចំនួន ០៦គឺ៖

១. យុទ្ធសាស្រ្ត ផែនការ និងប្រព័ន្ធតាមវិស័យ ដោយផ្តោតជាសំខាន់ទៅលើ (១) វឌ្ឍនភាពនៃការកែសម្រួលច្បាប់ជលផល និងកិច្ចការបន្ត (២) វិឌ្ឍនភាពស្តីពី ការអភិវឌ្ឍកម្មវិធីសមាសភាគជលផល សម្រាប់ PASDP 2019-2023 និង (៣) បទបង្ហាញស្តីពី ផែនការការងារប្រចាំឆ្នាំ២០២១ នៃរដ្ឋបាលជលផល

២. ជលផលធម្មជាតិ និងការគ្រប់គ្រងជលផល ដោយផ្តោតជាសំខាន់ទៅលើ (១) បទបង្ហាញស្តីពី ការត្រួតពិនិត្យផលចាប់ធម្មជាតិ នៃជលផលទឹកសាប និងសមុទ្រ និង (២) បទបង្ហាញស្តីពី ការការពារទប់ទល់នឹងភ្លើងឆេះព្រៃលិចទឹក និងផែនការការគ្រប់គ្រង សម្រាប់ខេត្តកំពង់ធំ

៣. ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ ដោយផ្តោតជាសំខាន់ទៅលើ បច្ចុប្បន្នភាពនៃការសិក្សាស្រាវជ្រាវជលផលនៅកម្ពុជា យុទ្ធសាស្រ្តចំពោះជំនួយឥតសំណងខ្នាតតូច សម្រាប់ការសិក្សាស្រាវជ្រាវ និងការរៀបចំកម្មវិធីសម្រាប់ការសិក្សាស្រាវជ្រាវ

៤. វិស័យកសិកម្ម ដោយផ្តោតទៅលើ បច្ចុប្បន្នភាពស្តីពី ការអនុវត្តការឆ្លើយតបនឹង Covid-19 ក្នុងវិស័យវារីវប្បកម្ម ក្រោមវិស័យនេសាទធម្មជាតិ ដោយផ្តោតលើវារីវប្បកម្ម និងមូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជា

៥. ដំណាក់កាលក្រោយរដូវប្រមូលផលនៃវិស័យជលផល ដោយផ្តោតជាសំខាន់ទៅលើ (១) បច្ចុប្បន្នភាពនៃការវិវត្តិរីកចម្រើនស្តីពី វិស័យនេសាទធម្មជាតិ របស់អង្គការ UNIDO (UNIDO / Capfish) និង

៦. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដោយផ្តោយទៅលើបច្ចុប្បន្នភាពស្តីពី គម្រោងវារីអគ្គិសនីរបស់សាធារណៈរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ (គម្រោងវារីអគ្គិសនី លួង ប្រាបាង និងសាណាខាំ)៕