Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារបច្ចេកទេសជីវៈចម្រុះ លើកទី៣ (ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០)

ភ្នំពេញ៖ លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបណ្ដាគម្រោង និងកម្មវិធី នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសជីវៈចម្រុះ លើកទី៣ ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

លទ្ធផលអង្គប្រជុំបាន៖

១)- ផ្សព្វផ្សាយពីយន្តការនៃការអនុវត្តគម្រោងសាកល្បង ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ខេត្តព្រះសីហនុ និងឧទ្យានជាតិព្រះជ័យវរ័ន្ម-នរោត្តម ភ្នំគូលែន ខេត្តសៀមរាប និង

២)- ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីវិថីបង្ហាញផ្លូវ សម្រាប់ការអនុវត្តគម្រោងសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី៕