Developed by Khmer Focus
កិច្ចប្រជុំពេញអង្គលើកទី១៨ របស់គណៈកម្មាការចម្រុះកម្ពុជា-វៀតណាម ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និងលោក គឹម សីហា អនុប្រធាន​នាយកដ្ឋាន ផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមប្រជុំជាមួយក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី១៦ និង១៨ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូ ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារចំណុចពាក់ព័ន្ធ នៃសេចក្តីព្រាងកំណត់ហេតុគណៈកម្មាធិការចម្រុះ កម្ពុជា-វៀតណាម លើកទី១៨ និងបានចូលរួមកិច្ចប្រជុំពេញអង្គលើកទី១៨ របស់គណៈកម្មាការចម្រុះកម្ពុជា-វៀតណាម ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (The 18th Meeting of the Vietnam-Cambodia Joint Commission on Economic, Cultural, Scientific and Technological Cooperation) ដោយមានការចូលរួមពីមន្រ្តីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំបានចុះហត្ថលេខាលើកំណត់ហេតុ កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-វៀតណាម លើកទី១៨ និងពិធីផ្លាស់ប្តូរលិខិតតូបករណ៍ នៃការផ្តល់សច្ចាប័នលើឯកសារផ្លូវច្បាប់ ចំនួន២ គឺ៖ (១) សន្ធិសញ្ញាបំពេញបន្ថែម នៃសន្ធិសញ្ញាឆ្នាំ១៩៨៥ លើការកំណត់ព្រំដែនជាតិ នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម  និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង (២) ពិធីការលើការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ៕