កិច្ចប្រជុំដើម្បី ពិនិត្យពិភាក្សាបញ្ចប់ការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដោយមានការចូលរួមពី ឯឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា និងប្រធាន អនុប្រធាននាយកដ្ឋាន អង្គភាពក្រោមឱវាទ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ និងធ្វើការកែសម្រួល និងបន្ថែមធាតុចូលនៃសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្ត្រនេះ និងការងារបន្តសម្រាប់បញ្ចប់ឯកសារផែនការយុទ្ធសាស្ត្រក្នុងអំឡុងខែមករា ឆ្នាំ២០២១៕