ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានផ្តល់ជូននូវបរិក្ខារអនាម័យរួមមាន ម៉ាស ស្រោមដៃពេទ្យ ទឹកអាកុល និងឧបករណ៍វាស់កម្តៅ។ល។ ជូនដល់គ្រប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ជាលើកទី៣ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣ការពារ និង៣កុំ" ចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភ: នាពេលថ្មីៗនេះ។
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការ "ទប់ស្កាត់មេរោគកូវីដ-១៩"៕