កិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី សេចក្តីព្រាងការសាកល្បងគោលការណ៍បច្ចេកទេស សម្រាប់ការការពារ (ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី សេចក្តីព្រាងការសាកល្បងគោលការណ៍បច្ចេកទេស សម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រីសំខាន់ៗ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ។ ចំពោះក្រុមការងារកម្ពុជា មានមកពីរដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំ៖
(១) ពិនិត្យ និងពិភាក្សាអំពី សេចក្តីព្រាងការសាកល្បងគោលការណ៍បច្ចេកទេស សម្រាប់ការការពារ និងធ្វើឱ្យប្រសើរឡើងនូវទីជម្រកត្រីសំខាន់ៗ និង
(២) ប្រមូលធាតុចូលដើម្បីបញ្ចប់អំពី សេចក្តីព្រាងការសាកល្បង ដើម្បីរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងការងារ និង ToR សម្រាប់ការអនុវត្ត៕