កិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការភ័ស្តុភារកម្ម (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ និងលោក ធួន សុខជា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការភ័ស្តុភារកម្ម តាមរយៈប្រព័ន្ឋវីដេអូ ដោយបានពិនិត្យពិភាក្សា និងឈានទៅអនុម័ត្តនូវសេចក្តីព្រាងផែនការមេស្តីពី “ការតភ្ជាប់ប្រព័ន្ឋដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម”។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣៥៕