ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់ លើសេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនី អគ្គិសនីកម្ពុជា រដ្ឋបាលជលផល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំ៖
(១) ជម្រាបជូនអំពីវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ
(២) ពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ និង
(៣) ស្នើការយល់ព្រម និងមិនជំទាស់លើ សេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ ពីក្រសួង ស្ថានប័នពាក់ព័ន្ធ៕