Developed by Khmer Focus
កិច្ចប្រជុំថ្នាក់ជាតិស្តីពី វេទិកាបច្ចេកទេស នៃមូលដ្ឋានទិន្នន័យសេដ្ឋកិច្ច-សង្គម (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១)

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំថ្នាក់ជាតិស្តីពី វេទិកាបច្ចេកទេស នៃមូលដ្ឋានទិន្នន័យសេដ្ឋកិច្ច-សង្គម ដោយមានការចូលរួមពីមន្រ្តីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ អាជ្ញាធរទន្លេសាប ក្រសួងសាធារណការ និងដឹកជញ្ជូន ជំនាញការអន្តរជាតិមកពី MRCS និងមន្រ្តីពី គ.ជ.ទ.ម.ក។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) បង្ហាញពីរចនាសម្ព័ន្ធលម្អិត នៃមូលដ្ឋានទិន្នន័យ រួមមានមុខងារចម្បងៗ និងចំណុចប្រទាក់ក្រឡា និង (២) ស្វែងរកមតិយោបល់ពីប្រទេសជាសមាជិក លើព័ត៌មានបច្ចេកទេសលម្អិត៕