Developed by Khmer Focus
សិក្ខាសាលាថ្នាក់តំបន់ស្តីពី របាយការណ៍បណ្តោះអាសន្ន នៃកម្មវិធីចែករំលែកចំណេះដឹងលើកទី ២ របស់ MRC-KDI (ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មន្ត្រី​តំណាង​មក​ពី​នាយកដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ និង​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចូល​រួម​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី របាយការណ៍​បណ្តោះអាសន្ន នៃ​កម្មវិធី​ចែករំលែក​ចំណេះដឹង​លើក​ទី ២ របស់ MRC-KDI ២០២០/២១ តាម​រយៈ Videoconference ដោយ​មាន​ការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។

សិក្ខាសាលានេះមានគោលបំណងបង្ហាញពីលទ្ធផល នៃការស្រាវជ្រាវដោយអ្នកជំនាញជនជាតិកូរ៉េ និងអ្នកប្រឹក្សាក្នុងស្រុក សម្រាប់ប្រធានបទនីមួយៗរបស់កម្មវិធីមាន៖

ប្រធានបទទី ១៖ ពិនិត្យឡើងវិញនូវបទពិសោធន៍កូរ៉េ និងកម្ពុជា-ឡាវ-ថៃ-វៀតណាម សម្រាប់ការអភិវឌ្ឍន៍ ការព្យាករអាកាសធាតុ និងរាំងស្ងួតនិម្មិត សម្រាប់ឆ្លើយតបគ្រោះរាំងស្ងួត

ប្រធានបទទី ២៖ វិធីសាស្រ្ត និងសំណូមពរ សម្រាប់ការព្យាករទឹកជំនន់ដោយប្រើ អេ.អាយ.អាយ និងទិន្នន័យ.ធំ សម្រាប់ធ្វើឱ្យប្រសើរឡើងនូវការព្យាករ និងការព្រមានអំពីទឹកជំនន់

ប្រធានបទទី ៣៖ ការអភិវឌ្ឍន៍ផលិតផលទំនាក់ទំនង និងសំណូមពរ សម្រាប់បណ្តាញការធ្វើឱ្យប្រសើរឡើងនូវការព្យាករទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ MRC

ប្រធានបទទី ៤៖ សំណូមពរ សម្រាប់យុទ្ធសាស្ត្រគ្រប់គ្រងគ្រោះទឹកជំនន់ និងភាពរាំងស្ងួត សម្រាប់ទន្លេមេគង្គ ដោយផ្តោតលើគំនិតផ្តួចផ្តើមបច្ចេកវិទ្យាបៃតង និងវេទិកាចែករំលែកចំណេះដឹង សម្រាប់កាត់បន្ថយទឹកជំនន់ និងភាពរាំងស្ងួត៕