Developed by Khmer Focus
កិច្ចប្រជុំថ្នាក់ជាតិ ដើម្បីពិនិត្យ និងបំពេញឯកសារបញ្ជីសំណួរ ស្តីពី ការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ-ព័ត៌មាន ផ្នែកនាវាចរណ៍ (ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២១)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីពិនិត្យ និងបំពេញឯកសារបញ្ជីសំណួរ ស្តីពី ការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ-ព័ត៌មាន ផ្នែក​នាវាចរណ៍ សម្រាប់​ប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ដោយមានសមាសភាពចូលរួមពីមន្រ្តីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរទន្លេសាប និងមន្រ្តី គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) ពិភាក្សា និងបំពេញបញ្ជីសំណួរ ពាក់ព័ន្ធនឹងការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ-ព័ត៌មាន ផ្នែកនាវាចរណ៍ និង (២) ទទួលបានព័ត៌មានអំពីទិន្នន័យនាវាចរណ៍ រួមទាំងព័ត៌មានបញ្ជីឈ្មោះអ្នកផ្តល់ទិន្នន័យ រចនាសម្ព័ន្ធស្ថាប័ន ការគ្រប់គ្រង និងការអភិវឌ្ឍគេហទំព័រ៕