Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃគោលការណ៍ណែនាំពីសំណង់ជណ្តើរត្រី តាមប្រព័ន្ធធារាសាស្រ្ត (ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរ​ទន្លេសាប និងមន្រ្តី គ.ជ.ទ.ម.ក ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃគោលការណ៍ណែនាំពីសំណង់ជណ្តើរត្រី តាមប្រព័ន្ធធារាសាស្រ្ត ក្នុងអាងទន្លេមេគង្គក្រោម។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) ពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំចុងក្រោយ (២) ពិនិត្យឡើងវិញលើផែនការសកម្មភាពថ្នាក់តំបន់ និង (៣) បង្ហាញពីសកម្មភាពផ្លូវត្រី (Fishways)៕