Developed by Khmer Focus
វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការតាមដាន ក្លរ៉ូហ្វីលអេ សម្រាប់កម្មវិធីតាមដានបរិស្ថានរួម (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១)

ភ្នំពេញ៖ ក្រុមការងារកម្ពុជា ដែលមកពីក្រសួង​ធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានចូលរួមវគ្គបណ្តុះ​បណ្តាលថ្នាក់តំបន់ស្តីពី ការតាមដាន ក្លរ៉ូហ្វីលអេ សម្រាប់កម្មវិធីតាមដានបរិស្ថានរួម របស់​គណៈ​កម្មការ​ទន្លេមេគង្គ និងដោយមានការចូលរួមពីប្រទេសជាសមាជិក ជំនាញការមកពី ICEM និង GIZ។

គោលបំណងនៃវគ្គបណ្តុះបណ្តាល ដើម្បីយល់ដឹងអំពីការត្រួតពិនិត្យក្លរ៉ូហ្វីលអេ នៅលើផ្ទៃទឹក រួមទាំងគោលការណ៍ត្រួតពិនិត្យ វិធីសាស្ត្រ និងតម្រូវការសមត្ថភាពក្នុងការតាមដាន៕