កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សំណើរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សំណើរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង និងដោយបានស្នើការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប មន្ត្រីទទួលបន្ទុក Global Environmental Facility មន្ត្រីទទួលបន្ទុក Green Climate Fund និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំ៖
១. ពិភាក្សាលើវិធីសាស្រ្តរួម ក្នុងការគៀងគរធនធាន សម្រាប់ការអនុវត្ត BDS 2021-2030 និងគម្រោងកិច្ចសហប្រតិបត្តិការផ្សេងទៀត និង
២. ពិនិត្យក្នុងការរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិថ្នាក់តំបន់ឱ្យស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រអាទិភាពថ្នាក់ជាតិ៕